30/05/2017
It is the right time to think about about her idea.
ឱខ្មែរអើយខ្មែរ! ខ្មែរនឹងក្សិណក្ស័យជាមិនខាន បើខ្មែរងាកតែឈ្លោះគ្នា ស្អប់គ្នា ប្រកាន់បក្សពួកគ្នាបែបនេះ។ មិនដឹងជាគួរប្រើពាក្យថាមោទនភាពយ៉ាងម៉េចបើយើងរញ៉េរញ៉ៃបែបនេះ។ យើងសុទ្ធតែដឹងហើយ ថាមនុស្សមានទស្សន:ខុសៗគ្នា បើគេខុសពីយើង ក៏វាមិនចម្លែកដែរ ហើយការដែលគិតខុសគ្នា មិនបញ្ជាក់ថាគេខុស យើងត្រូវនោះទេ។ ការប្រមាថមើលងាយ មិនមែនចេះតែហាខ្ជាក់ចេញពីមាត់ រឺប្រើហិង្សាតាមតែអំពើចិត្តនោះទេ ហើយដែលសំខាន់គឺយើងជាខ្មែរតែមួយ! ជាពូជសាសន៍តែមួយ! មានតម្លៃអ្វីដែលមកតិះដៀលបងប្អូនឯងនេះ? ចងគុំនុំនឹងគ្នារឿងអ្វី? ហើយដើម្បីអ្វី? គ្រាន់តែបក្សខុសគ្នាក៏ស្អប់។ យើងកាន់បក្សណា វាជាការសម្រេចចិត្តរបស់យើង តែយើងនៅតែជា "ជនជាតិខ្មែរ" តែមួយ វាមិនខុសអីពីយើងនិងបងប្អូនយើង កើតក្នុងគ្រួសារតែមួយតែរៀនសាលាខុសគ្នានោះទេ។ សាលានីមួយៗគេមានច្បាប់របស់គេ បើយើងមិនពេញចិត្ត យើងប្តូរទៅសាលាផ្សេងទៅ រើសសាលាណាមួយដែលខ្លួនពេញចិត្ត តែបងប្អូនយើងគឺនៅតែជាបងប្អូនយើងដដែល។ វាមិនមានប្រយោជន៍អ្វីទេដែលឈ្លោះទាស់ទែង ចម្អកឡកឡើយ បង្ករសង្គ្រាមនឹងគ្នា អស់ទាំងញាតិហើយ ខ្មាសដល់អ្នកជិតខាងទៀត។
បើអ្នកពិតជាស្រលាញ់មាតុភូមិដ៏កម្សត់មួយនេះ សូមមានក្តីស្រលាញ់ចំពោះជាតិសាសន៍នេះផង។