10/08/2026
[ENG Below] TapApp មានកិត្តិយសចូលរួមក្នុងដំណើរទស្សនកិច្ចថ្នាក់តំបន់ “Startup Exposure Trip to Indonesia 2026” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ ១៤ ខែសីហា ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា សាធារណរដ្ឋឥណ្ឌូនេស៊ី 🇮🇩។
ក្នុងអំឡុងដំណើរទស្សនកិច្ចនេះ TapApp នឹងចូលរួមក្នុងព្រឹត្តិការណ៍បច្ចេកវិទ្យា និងនវានុវត្តន៍ថ្នាក់តំបន់ Indonesia Technology & Innovation (INTI) Startup Expo 2026 ព្រមទាំងចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សាដោយផ្ទាល់នៅមជ្ឈមណ្ឌលនវានុវត្តន៍ល្បីៗ និង សហគមន៍ធុរកិច្ចថ្មីឥណ្ឌូនេស៊ី។
តាមរយៈការចូលរួមនេះ TapApp មានគោលបំណង ពង្រឹងចំណេះដឹង ស្វែងយល់ពីនិន្នាការថ្មីៗក្នុងវិស័យបច្ចេកវិទ្យា និងធុរកិច្ចថ្មី បង្កើតបណ្តាញទំនាក់ទំនងអាជីវកម្ម និងស្វែងរកឱកាសសហការថ្មីៗ.
យើងមានសេចក្តីសោមនស្សរីករាយក្នុងការនាំយកបទពិសោធន៍ និងចំណេះដឹងថ្មីៗពីដំណើរទស្សនកិច្ចនេះ មកចែករំលែក និងបន្តអភិវឌ្ឍសេវាកម្មឌីជីថលរបស់ TapApp ឱ្យកាន់តែប្រសើរ។ 🚀
TapApp is honored to participate in the regional “Startup Exposure Trip to Indonesia 2026,” which will take place from August 10 to 14, 2026, in Jakarta, Indonesia 🇮🇩.
During this visit, TapApp will participate in the regional technology and innovation event, Indonesia Technology & Innovation (INTI) Startup Expo 2026, as well as take part in study visits to renowned innovation centers and Indonesia’s startup ecosystem.
Through this participation, TapApp aims to strengthen its knowledge, explore emerging trends in technology and the startup sector, build valuable business networks, and seek new opportunities for collaboration.
We are delighted to bring back the new experiences and insights gained from this visit, share them with our community, and continue improving TapApp’s services.