03/09/2026
*សកម្មភាពរបស់យុវជនអង្គការសង្គ្រោះជនពិការ និងកុមារកំព្រាកម្ពុជា កំពុងហាត់សមរបាំឆៃយ៉ាំ ។ *____________________
ក្រុមសិល្បៈយុវជនអង្គការសង្គ្រោះជនពិការ និងកុមារកំព្រាកម្ពុជា មានទទួលសម្ដែងរបាំដូចជា របាំឆៃយ៉ាំ និងរបាំត្រុដិ៍ សម្រាប់សម្ដែងនៅក្នុងកម្មវិធីដូចជា បុណ្យចូលឆ្នាំប្រពៃណីខ្មែរ និងបុណ្យមួយចំនួនទៀតរួមមាន បុណ្យបច្ច័យបួន បុណ្យផ្កាប្រាក់សាមគ្គី និង បុណ្យអង្គកឋិនទាន ។
សម្រាប់បងប្អូនមានតម្រូវការ ឬមានចំណាប់អារម្មណ៍ក្នុងការជួលរបាំឆៃយ៉ាំ និងរបាំត្រុដិសម្រាប់ទៅប្រគុំក្នុងកម្មវិធីនានា ឬក៏មានចិត្តសប្បុរសចង់ជួយឧបត្ថម្ភដល់អង្គការយើងខ្ញុំសូមទំនាក់ទំនងមកតាមលេខទូរស័ព្ទ☎️:0968566522/0885525149 មានតេលេក្រាម
📍ទីតាំង: ភូមិអណ្ដូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ
🗓️កាលបរិច្ឆេត: ថ្ងៃព្រហស្បតិ៍ ៦រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៦
ជាចុងក្រោយយើងខ្ញុំទាំងអស់គ្នានៅក្នុងអង្គការសង្គ្រោះជនពិការ និងកុមារកំព្រាកម្ពុជា សូមថ្លែងអំណរគុណ និង សូមអរព្រះគុណ!!!🙏🙏🙏
#យុវជនឆៃយ៉ាំ #ឆៃយ៉ាំ